ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ ដឹកនាំ​កម្មវិធី​បុណ្យ​រំលឹក​គុណ​ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​យុទ្ធ​ជន​ដែល​បាន​ពលីជីវិត​ដេីម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​កម្ពុជា​

ចែករំលែក៖

     ខេត្តកំពង់ធំ ៖ ដេីម្បី​ជាការដឹងគុណដល់អតីតយុទ្ធជន​ដែលបាន​ពលី​ជីវិត​ដេីម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២២​ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែល​កំពុង​រស់នៅ​ក្នុង​ផ្ទះ​ថ្មី​លើ​ដី​សម្បទាន​សង្គម​កិច្ច​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុន រ៉ានី​ ហ៊ុន​សែន​ បាន​ប្រារព្ធ​ពិធី​បុណ្យ​រំលឹក​គុណ​ នឹង​គោរព​ដល់​វិញ្ញាណក្ខន្ធ​អតីត​យុទ្ធ​ជន​ដែល​បាន​ពលីជីវិត​ដេីម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ដងក្តា​ ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ។ 

      ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​មាន​ប្រសាសន៍​ថា​ ក្រោម​ការ​ដឹក​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញលេញ​ ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្តន៍​នូវ​នយោបាយ​ឈ្នះ​ ឈ្នះ​ ដែល​មាន​ការ​ចូលរួម​ចំណែក​លះបង់​សាច់​ស្រស់​ឈាមស្រស់​ជាប្រតិបត្តិកររបស់បងប្អូនអតីតយុទ្ឋជនយេីងផងដែរ​ ដែល​ក្នុង​ប្រវត្តិសាស្រ្ត​ជាង៥០០​ ឆ្នាំ​កន្លង​មក​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​កម្ពុជា​ដ៏អភ័ព្វ​របស់​យើង​  និង​បាន​អំពាវនាវ​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​ទាំង​អស់​ សូមបន្តរួមគ្នាថែ​រក្សា​ឲ្យ​បាន​សុខ​សន្តិភាព​នេះ​ឲ្យ​នៅ​គង់វង្ស​ជារៀងរហូត​ ។ 

       ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ និងសហការី​ ព្រមទាំង​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​សូម​ឧទ្ទិស​កុសល​ និង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​របស់​អតីត​យុទ្ធ​ជន​ទាំងអស់​ដែល​បាន​ពលីជីវិត​ ដេីម្បី​បុព្វហេតុ​សន្តិ ភាព​ សូម​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​  និង​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សម្តេច​តេជោ​ហ៊ុន​ សែន​ ដែល​ជាមគ្គុទេសឯកដេីម្បីសន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​  ឲ្យ​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ក្នុង​សុខសន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ជារៀងរហូត​ ។

      នៅក្នុងពិធីនេះប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការីបាននាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅប្រគេនព្រះសង្ឃចំនួនពីរវត្តដែលនិមន្តចូលរួមក្នុងកម្មវិធីនេះផងដែរ ៕

ដោយ៖សហការី(កំពង់ធំ)


ចែករំលែក៖