ព័ត៌មានទាន់ហេតុការណ៍៖

Juventus ទិញបានខ្សែការពារប្រេស៊ីលម្នាក់ទៀតពី Torino

ចែករំលែក៖

ក្លិបសេះបង្កង់ Juventus បានចុះហត្ថលេខាលើខ្សែការពារប្រេស៊ីល Gleison Bremer ពីគូប្រជែង Torino ក្នុងតម្លៃ៤១លានអឺរ៉ូ (៤១.៧លានដុល្លារ)។

Bremer ដែលជាប់ឈ្មោះជាខ្សែការពារប្រចាំក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន បានចុះកិច្ចសន្យារយៈពេលឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៧

ក្នុងនាមជាកីឡាករឆ្នើមម្នាក់ កីឡាករ Bremer វ័យ២៥ឆ្នាំរូបនេះមានចំណាប់អារម្មណ៍ចង់រកគ្រាប់បាល់ និងស៊ុតបញ្ចូលទីបាន១៣គ្រាប់ក្នុងរដូវកាលពេញរបស់គាត់នៅក្នុងប្រទេសអុីតាលី រួមទាំង១១នៅ Serie A ដែលជាកំណត់ត្រាសម្រាប់ខ្សែការពារកណ្តាល។

Juventus បានប្រកាសថា តម្លៃនេះត្រូវបង់ក្នុងរយៈពេលឆ្នាំ ហើយខ្លួនក៏នឹងផ្តល់ប្រាក់រង្វាន់ដល់ Torino រហូតដល់ទៅលានអឺរ៉ូ (៨.១លានដុល្លារ) ។

ដំណឹងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីខ្សែការពារកណ្តាល Matthijs de Ligt បានបញ្ចប់ការផ្លាស់ប្តូររបស់គាត់ពី Juventus ទៅ Bayern Munich ក្នុងតម្លៃ៦៧លានអឺរ៉ូ (៦៨.៦លានដុល្លារ) ។

គួរបញ្ជាក់ថា Juventus បានបញ្ចប់រដូវកាលមុនដោយគ្មានពានរង្វាន់ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ។ ក្រុមនេះបានឈ្នះជើងឯកលីគចំនួនជាប់ៗគ្នារហូតដល់ឆ្នាំ២០២០ក្លិបបាននាំយក Paul Pogba មកវិញរួចហើយ និងបានចុះហត្ថលេខាលើ Ángel Di María មិនមានតម្លៃខ្លួនផ្ទេរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖