ខេត្តបាត់ដំបង ៖ វេទិកាអុំទូកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំ២០២២ ខាងមុខនេះ ។ បើយោងតាមរដ្ឋបាលសាលាខេត្តបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ។
សូមបញ្ជាក់ផងដែរថា វេទិកាអុំទូកខេត្តបាត់ដំបង មានបណ្តោយប្រវែង ៣៧ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ២ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្លៀវ និងអ្នកចូលរួមបានប្រមាណ ជិត៤០០នាក់ ។
លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែកក្កដា ឆ្នាំ២០២២ លោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ចំពោះការសាងសង់ វេទិកាអុំទូកខេត្តបាត់ដំបងនេះ ដើម្បីជំរុញឲ្យកាងសាងសង់ បានរួចរាល់តាមគម្រោងផែនការកំណត់ និងពិនិត្យពីគុណភាព ស្តង់ដារបច្ចេកទេស ។
សូមជម្រាបជូនថា, ក្រុងខេត្តបាត់ដំបង មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន បង្កើតបាននូវសមិទ្ធផលថ្មីៗ ជូនប្រជាពលរដ្ឋ។ ជាពិសេសប្រទេសជាតិមានសន្តិភាព គឺមានការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា