ព័ត៌មានទាន់ហេតុការណ៍៖

ការផ្សព្វផ្សាយស្វែងយល់អំពីជំងឺអុតស្វា​ អ្វីដែលអ្នកត្រូវដឹង​ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ​ ១១៥ ជាចំណុចល្អបានដល់ប្រជាពលរដ្ឋបានជ្រាប ដឹង !

ចែករំលែក៖

ភ្នំពេញ៖ គួរស្វែងយល់ទាំងអស់គ្នា នឹងបន្តជួយផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋមិនបានជ្រាបអំពី រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) រួមមាន:

1. គ្រុនក្តៅ

2. ឈឺក្បាល

3. ឈឺសាច់ដុំ និងឈឺខ្នង

4. ហើមកូនកណ្តុរ (Lymph nodes)

5. គ្រុនញាក់

6. មានពងបែកនៅលើផ្ទៃមុខ ដៃ ជើង ប្រដាប់បន្តពូជ

រន្ធគូទ និងផ្សេងទៀតនៃរាងកាយ។ 

-សូមចូលរួមការពារទាំងអស់គ្នា 

– តាមរយៈការលាងដៃជាប្រចាំ និងមិនត្រូវប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។

– ជំងឺអុតស្វា ចម្លងរបៀបណា?

1. តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានរោគសញ្ញារួមទាំង ទំនាក់ទំនងផ្លូវភេទ

2. សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈដូចជា សម្ភារៈបរិភោគអាហារ ចានក្បាន ដែលអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ ឡូកឡំគ្នា

3. ឆ្លងតាម រយៈទឹកមាត់អ្នកជំងឺ (អ្នកជំងឺមានដំបៅក្នងម៉ាត់)

 4. ឆ្លងពីអ្នកមានផ្ទៃពោះទៅកូនតាមរយៈទងសុក និងឆ្លងពីឪពុកម្តាយ ដែលមានវីរុសទៅកូនអំឡុងពេល ឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក

5. វីរុសនេះមាននៅលើសត្វកកេរព្រៃ ដែលវីរុសនេះមានជាប្រចាំនៅអាហ្រ្វិចខាងលិច និងអាហ្រ្វិចកណ្តាលហើយបច្ចុប្បន្នបាននិងកំពុងឆ្លងនៅទ្វីបអឺរ៉ុប អាមេរិក កាណាដា ការពារការឆ្លងជំងឺអុតស្វាដោយអនុវត្ត៖

រក្សាអនាម័យខ្លួនប្រាណ លាងដៃជានិច្ចជាមួយសាប៊ូ ឬជែលលាងដៃ ឬ អាល់កុល លាងដៃ និងរក្សាអនាម័យផ្លូវដង្ហើម។

ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺអុតស្វា

– អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពដោយ ប្រើស្រោមអនាម័យ > បរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារ ឱ្យបានល្អ។ > ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬស្លាប់ ៕


ដោយ ៖ សិលា


ចែករំលែក៖