ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃឌិនអាចនឹងប្រកាសអាសន្នបន្ទាន់ស្តីពីអាកាសធាតុ

ចែករំលែក៖

លោក John Kerry ឧបការីរបស់ប្រធានាធិបតីអាមេរិក បានប្រកាសថា ប្រធានាធិបតីបៃឌិនមានគម្រោងប្រកាសអាសន្នបន្ទាន់ស្តីពីបម្រែបម្រួលអាកាសធាតុ ។ ប្រសិនបើច្បាប់ប្រកាសអាសន្នត្រូវបានប្រកាសនោះ ប្រធានាធិបតីបៃឌិន នឹងមានអំណាចបន្ថែមទៀត នៅក្នុងការជំរុញកម្មវិធីថាមពលកែច្នៃរបស់លោក។ កន្លងមកកម្មវិធីនេះត្រូវបានផ្អាកដោយសារតែមិនទទួលបានការគាំទ្រពីសភា។
បម្រែបម្រួលអាកាសធាតុបង្កឱ្យមានភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា បណ្តាលឱ្យមនុស្សជាង៦ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង។ ជាមួយគ្នានេះដែរ អាកាសធាតុក្តៅខ្លាំង និងសំណើមទាប បង្កផលលំបាកយ៉ាងខ្លាំងដល់សកម្មភាពពន្លត់ភ្លើងឆេះព្រៃ ។
តាមការប្រកាសរបស់នាយករដ្ឋបាលព្រៃឈើនិងពន្លត់ភ្លើងឆេះព្រៃរដ្ឋកាលីហ្វ័រនីញ៉ា(CAL FIRE) បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅថ្ងៃទី២២ខែកក្កដា ដែលឱ្យឈ្មោះថា Oak Fire បានបំផ្លាញព្រៃឈឺជិត៦ពាន់ហិតា។
អាកាសធាតុក្តៅខ្លាំងបានប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពពន្លត់អគ្គិភ័យ។ ក្រុមពន្លត់អគ្គិភ័យជាង២ពាន់នាក់ និងឧទ្ធម្ភាគចក្រ១៧គ្រឿងបានចូលរួមពន្លត់ភ្លើងឆេះព្រៃ។ អណ្តាតភ្លើងបានកម្ទេចផ្ទះពលរដ្ឋដែលបាន ជម្លៀសចេញទៅកាន់តំបន់សុវត្ថិភាព។ ផ្ទះ១០ខ្នងរងការឆេះខ្ទេចនិងផ្ទះ៥ខ្នងផ្សេងទៀតរងការខូចខាតយ៉ាងខ្លាំង ។ ជាមួយគ្នានេះដែរផ្ទះរាប់ពាន់ខ្នងរងការគំរាមកំហែងផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖