ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចូលលួចទ្រព្យសម្បត្តិពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំក្រោយពីលួចចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងបំណងលួចទ្រព្យសម្បត្តិ​ កាលពីវេលាម៉ោង៨និង៣០នាទីយប់​ ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចផ្ទះទុកចោលមួយកន្លែង​ ភូមិចំការស្បែង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​។ 

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ប្រស់​ ពិសិដ្ឋ​ ភេទប្រុសអាយុ៤២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិជម្រៅ​ សង្កាត់គោករការ​ ខណ្ឌព្រែកព្នៅ។ 

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងនគរបាលបានទទួលទូរស័ព្ទពីប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានជនសង្ស័យចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលម្ចាស់ទុកចោលបំណងលួចទ្រព្យសម្បត្តិភ្លាមនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុភ្លាមក៏ឃេីញជនសង្ស័យម្នាក់ទេីបឃាត់ខ្លួនយកទៅសួរនាំតែម្តងចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖