ភ្នំពេញ៖ ក្រុមហ៊ុន ភី អិន ធី ខូ អិលធីឌី (PNT Co.,Ltd) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធការចោទប្រកាន់មកលើក្រុមហ៊ុនពាក់ព័ន្ធនឹងដីសម្បទានសម្រាប់ធ្វើការវិនិយោគដាំដំណាំកៅស៊ូទំហំ ៧៩០០ហិកតា របស់ខ្លួន ស្ថិតនៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានធ្វើការបដិសេធចំពោះព័ត៌មានដែលថា ក្រុមហ៊ុនបានធ្វើការកាប់បំផ្លាញព្រៃឈើផងដែរ។ ជាការឆ្លើយតបវិញ ក្រុមហ៊ុន បានស្នើសុំដល់មន្រ្តីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធមេត្តាពិនិត្យ និងបញ្ឈប់នូវការចេញលិខិតអនុញ្ញាតឲ្យកាប់ប្រមូលផល អនុផលព្រៃឈើ និងលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនផល អនុផលព្រៃឈើលើដីសម្បទានរបស់ក្រុមហ៊ុន ភី អិន ធី ខូអិលធីឌី ចាប់ពីពេលនេះតទៅ៕
សូមអានព័ត៍មាមលម្អិតនៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន PNT Co.,Ltd ដែលមានខ្លឹមសារទាំងស្រុង មានដូចខាងក្រោម៖