ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារជាតិឧតុនិយម ជប៉ុនបានជូនដំណឹងអំពីបន្ទុះភ្នំភ្លើង Sakurajima ស្ថិតនៅខេត្ត Kagoshima នៃភាគខាងត្បូងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨៖០៥ នាទីយប់ និងធ្វើការប្រកាសអាសន្ន កម្រិតខ្ពស់ ចំពោះហានិភ័យដែលអាចកើតមានឡើងពីហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ជាពិសេសតំបន់ លំនៅដ្ឋាននៅ Arimura និង Furusato ដែលស្ថិតចន្លោះចម្ងាយ ៣ គីឡូម៉ែត្រ ជុំវិញចំណុចកំពូលភ្នំភ្លើង ។ អាជ្ញាធរមូលដ្ឋានបានចេញបញ្ជាឱ្យប្រជាជននៅខណ្ឌ Arimura និងផ្នែកខ្លះនៃខណ្ឌ Furusato ប្រមាណ ៥១ នាក់ ធ្វើការជម្លៀសទៅរកកន្លែងសុវត្ថិភាព ។
សូមបងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងក្នុងករណី បងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូត ជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤។ សូមជូនពរបងប្អូនទាំងអស់គា្នជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពី ជំងឺឆ្លងនានា ៕
ដោយ ៖ សិលា