ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង ៖ ទីក្រុងព្យុងយ៉ាងអាចនឹងសាកល្បងគ្រាប់បែកបរមាណូនៅចុងសប្តាហ៍នេះ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Kwon Young-se នៅថ្ងៃទី២៦ខែកក្កដា បានឱ្យដឹងថា កូរ៉េខាងជើងអាចនឹងសាកល្បងគ្រាប់បែកបរមាណូ ក្នុងឱកាសនៃទិវាជ័យជម្នះនៅក្នុងសប្តាហ៍នេះ។
កូរ៉េខាងជើងនឹងប្រារព្ធខួប៦៩ឆ្នាំ ថ្ងៃចុះហត្ថលេខាលើបទឈប់បាញ់ឆ្នាំ១៩៥៣ ដើម្បីបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េនៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ ១៩៥៣ ។ ទីក្រុងព្យុងយ៉ាងបានចាត់ទុកថ្ងៃនេះគឺជា«ទិវាជ័យជម្នះ»ក្នុងសង្គ្រាមរំដោះជាតិ។
រដ្ឋមន្ត្រី Kwon Young-se បានលើកឡើងថា កូរ៉េខាងជើងនឹងរៀបចំពិធីជួបជុំអតីតយោធាដែលតស៊ូនៅក្នុងសម័យនោះ។
តាមការសន្និដ្ឋាន មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ខាងលើ ក៏ដូចជាផ្ញើសារសំខាន់ទៅកាន់ពិភពលោកពីគោលនយោបាយរបស់កូរ៉េខាងជើង៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ KCNA/TTXVN)


ចែករំលែក៖