ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូពីរគ្រឿងបណ្តាលឱ្យស្លាប់ម្នាក់រងរបួសម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ទៀតរងរបួសខណៈរថយន្តបុករះម៉ូតូ២គ្រឿង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥៣នាទីយប់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២នៅលើផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រ៣៧-៣៨ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលមូលដ្ឋានបានឲ្យដឹងថាក្មេងស្រីរងគ្រោះដែលបានស្លាប់មានឈ្មោះ ម៉ា សូនីតា អាយុ១៣ឆ្នាំរស់នៅភូមិព្រៃគុយ ឃុំត្រពាំងគងស្រុកសំរោង ខណៈដែលក្មេងរងគ្រោះឈប់ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្សូគីស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១.CT-៥៣១០នៅលើចញ្ចើមផ្លូវខាងស្តាំដៃ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ្វតពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BB-៦៨៧៦ អ្នកបើកបរឈ្មោះ ហុឹម អៀងសូផាត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បើកបរពីទិសខាងជើងទៅទិសខាងត្បួង មកដល់ចំណុចខាងលើបានប៉ះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត ១M-១២៩២ អ្នកបើកបរឈ្មោះ ភិន ចន្នី ភេទប្រុស អាយុ២៩ឆ្នាំរងរបួសស្រាលរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត កំពុងបើកបរពីទិសខាងត្បូងទៅទិសខាងជើង។

ប្រភពបានបន្តថាហើយរថយន្តបានជ្រុលទៅបុកម៉ូតូក្មេងស្រីរងគ្រោះខាងលើពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើកាវាស់វែងនឹងហៅរថយន្តសាមុយដឹកជនរងគ្រោះដែលរងរបួសយកទៅមន្ទីរពេទ្យ។

ចំណែកសពក្មេងរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាងទាំងបីគ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ចំណែកអ្នកបើកបររថយន្ត បានឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖