ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែកនេះ ! សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមប្រជុំសភា ដើម្បីពិនិត្យ និងអនុម័ត លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  នឹងអញ្ជើញចូលរួមប្រជុំសភា ដើម្បីពិនិត្យ និងអនុម័ត លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ 

អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថៃ្ងព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ៨០០ ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី ៦ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈ ដូចតទៅ ៖

១-ការសម្រេចអំពីសពុលភាពនៃអាណត្តិរបស់ឯកឧត្ដម ចាប ម៉ុច ជាតំណាងរាស្ត មណ្ឌលខេត្តកណ្តាល ជំនួសឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួល មរណភាព។

២-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត ១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និង មាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និង មាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីន ស្ថាប័នជាតិ ។

៣-ការពិភាឡា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងចំណូលមិនមន សារពើពន្ធ។

៤-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនស្ដីពីការលុប បំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល និងការបង្ការការ គេចវេះពន្ធនិងការចៀសវាងពន្ធ។

២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នសាធារណរដ្ឋតួកគីស្តីពីការ ចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការ កិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៥-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្ដីពីជំនួយក្នុងករណីមាន គ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖