ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទពីក្មេងស្រីសិស្សសាលាបានហេីយរត់មិនរួចពីសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំក្រោយពីធ្វេីសកម្មភាពឆក់ទូរស័ព្ទពីក្មេងស្រីសិស្សសាលាបានសម្រេចកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៧ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវ២០១១​ ភូមិតាងួន​ សង្កាត់កាកា​បទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនសង្ស័យឈ្មោះ ញឹន​ ធារ៉ា​ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរលក់ដូរ​ ស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ជនរងគ្រោះឈ្មោះ ថេត​ សុភី​ ភេទស្រីអាយុ១៧ឆ្នាំ​ មុខរបរសិស្សសាលាជម្ពូវ័ន​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុកម្លាំងបានចុះល្បាតក្នុងមូលដ្ឋានភ្លាមនោះក៏លឺសំឡេងស្រែកថាចោរៗទេីបកម្លាំងប្រដេញរហូតឃាត់បានភ្លាមៗយកទៅសួរនាំទេីបដឹងថាពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ចំណែកទូរស័ព្ទប្រគល់ជូនជនរងគ្រោះវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖