ព័ត៌មានទាន់ហេតុការណ៍៖

ដកហូតនូវទំនិញចម្រុះមិនមានអនុលោមភាព ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៤១គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទំនិញតាមបណ្តាផ្សារ ផ្ទះលក់​ និងចែកចាយទំនិញ ម៉ាត និងផ្សារទំនើបនានាស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងស្ទឹងសែន ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងស្រុកកោះអណ្តែត ដើម្បីស្វែងរកទំនិញខូចគុណភាព និងទំនិញមិនមានអនុលោមភាពជាដើម។ 

តាមរយៈលទ្ធផលនៃការអង្កេតតាមតាន និងត្រួតពិនិត្យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ មន្ត្រីជំនាញ​ បានរកឃើញនិងដកហូតនូវទំនិញចម្រុះមិនមានអនុលោមភាព ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៤១គីឡូក្រាម។ 

ទំនិញទាំងនោះត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរបស់សាខា ដោយនឹងរៀបចំនីតិវិធីបន្តនាពេលក្រោយ និងបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានដាក់លក់ទំនិញមិនមានអនុលោមភាព ដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖