ខេត្តកែប ៖ ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ហ៊ឹម ចន្ធូ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ ដឹកនាំសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងនាំថវិការបស់មន្ត្រីនគរបាលខេត្តចំនួន១,៥៥០,០០០រៀល ដើម្បីឧបត្ថម្ភក្នុងពិធីបុណ្យសពម្តាយបង្កើត របស់លោកវរសេនីយ៍ឯក លី តៃឈុន នាយការិយាល័យ សណ្តាប់ធ្នាប់ ដែលបានទទួលមរណះភាពដោយជរាពាធ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅគេហដ្ឋានសព ភូមិស្វាយធំ ឃុំក្រាំងអំពិល ក្រុង-ខេត្តកំពត។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ហ៊ឹម ចន្ធូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ ស្នងការ នគរបាលខេត្ត ជាមួយគ្រួសារសពផងដែរ។
ទន្ទឹមនោះតំណាងគ្រួសារសពក៏បានថ្លែងអំណរគុណ និងជូនពរលោកឧត្តមសេនីយ៍ ស្នងការ និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណះ សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ចន្ទ លីហ្សា