ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន​ ៦នាក់​ស្លាប់​ និងរបួសធ្ងន់ស្រាល ១៥នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៨ កក្កដាម្សិលមិញនេះ​!

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ មនុស្សចំនួន​ ០៦នាក់​បានស្លាប់ ក្នុងនោះ(ស្រី ៣នាក់) និងរបួសធ្ងន់ ១១នាក់ (ស្រី ១នាក់) របួសស្រាល ៤នាក់ (ស្រី ១នាក់) ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះ​។ ដូច្នេះ​សូម​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង !។ 

របាយការណ៍​ដដែល​បន្តថា​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២៨ ខែកក្កដា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៤លើក។ 

ជាមួយគ្នានោះ​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​សូម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដេីម្បី​ការពារ​ជីវិត​របស់លោកអ្នក៕

ដោយ​៖អារុណ​រះ(រូបភាព៖ ឯកសារ)


ចែករំលែក៖