ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះ! រកឃើញយានយន្តល្មើសចំនួន ៣៧៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះ បានបញ្ជាក់ថា​ ចំនួនគោលដៅសរុប ១៦១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣,១៥០គ្រឿង ម៉ូតូ ២,០២៦គ្រឿង។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧៨គ្រឿង មានម៉ូតូចំនួន ៣២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖អារុណ​រះ(រូបភាព៖ ឯកសារ)


ចែករំលែក៖