ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រកាសថានឹងរំដោះអ៊ុយក្រែនទាំងមូលដាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី

ចែករំលែក៖

សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននាពេលនេះ នឹងមិនអាចបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនោះបានឡើយ ដោយសារតែប្រទេសលោកខាងលិចបន្តផ្តល់ជំនួយអាវុធជាបន្តបន្ទាប់ឱ្យអ៊ុយក្រែនដើម្បីតទល់ជាមួយរុស្ស៊ី។ ទាំងនោះហើយដែលធ្វើឱ្សសង្គ្រាមអូសបន្លាយរយៈពេលយូរ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចតំបន់អឺរ៉ុប។ ដើម្បីបញ្ចប់សង្គ្រាមនេះ រុស្ស៊ីចាំបាច់ត្រូវតែដណ្តើមគ្រប់គ្រងទឹកដីអ៊ុយក្រែនទាំងមូល។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃទី២៨ខែកក្កដា ក្រោយពេលវិភាគទៅលើការវាយតម្លៃរបស់សាធារណរដ្ឋ Donetsk (DPR) បានបញ្ជាក់ថា «ដល់ពេលដែលត្រូវរំដោះបណ្តាទីក្រុងរុស្សុីនៅក្នុងប្រទេសអ៊ុយក្រែនហើយ»។
លោក Dmitry Peskov បានបញ្ជាក់ថា «វិមានក្រឹមឡាំងបានគាំទ្រដល់ទស្សនៈរំដោះអ៊ុយក្រែនទាំងមូល នោះជាករណីចាំបាច់បំផុត ហើយស្ថិតនៅក្នុងយុទ្ធនាការយោធារបស់រុស្ស៊ីនៅពេលនេះដើម្បីការពារនាពេលនេះ។
កន្លងមក លោក Dmitry Peskov បានបញ្ជាក់ថា «បច្ចុប្បន្ន ដល់ពេលដែលត្រូវរំដោះបណ្តាទីក្រុងដែលជនជាតិរុស្ស៊ីបានបង្កើតឡើង ក្នុងនោះមានទីក្រុង Kiev, Chernihiv, Poltava, Odesa, Dnipropetrovsk, Kharkiv, Zaporizhzhia និង Lutsk”។
កន្លងមក ប្រមុខដឹកនាំនៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានប្រកាសថា នឹងបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី ដូចតំបន់គ្រីមៀ ហើយគម្រោងនេះនឹងត្រូវបោះឆ្នោតសម្រេចនៅចុងឆ្នាំ២០២២នេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖