ព័ត៌មានទាន់ហេតុការណ៍៖

វិស័យពាណិជ្ជកម្មរុស្ស៊ីនិងចិនឆ្ពោះទៅកាន់កំណត់ត្រាថ្មី បើទោះជារងការដាក់ទណ្ឌកម្មថ្មីក្តី

ចែករំលែក៖

ក្រោយពេលរុស្ស៊ីបើកយុទ្ធនាការ យោធាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនមក បណ្តាប្រទេសលោកខាងលិចបាននាំគ្នាអនុវត្តការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងគោលដៅឡោមព័ទ្ធសេដ្ឋកិច្ចប្រទេសនេះ។ ប៉ុន្តែកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម រវាងរុស្ស៊ីនឹងចិនកាន់តែរីចម្រើនខ្ពស់ ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បានឱ្យដឹងថា វិស័យពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនឹងចិនអាចឈានដល់កម្រិតប្រវត្តិសាស្ត្រថ្មី១៧០ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២។
នៅក្នុងសេចក្តីប្រកាស លោក Maxim Reshetnikov បានបញ្ជាក់ថា «វិស័យពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី-ចិន នៅក្នុងឆ្នាំ២០២២នេះអាចលើសពីការគ្រោងទុក គឺមានដល់ទៅ ១៦៥-១៧០ពាន់លានដុល្លារ ។
លោក Maxim Reshetnikov បានបញ្ជាក់ទៀតថា វិស័យពាណិជ្ជកម្មទ្វេភាគីរវាងចិននឹងរុស្ស៊ីបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ២០២១ ដោយមានទឹកប្រាក់លើសពី១៤០ពាន់លានដុល្លារ កើនឡើង១៦% ។ នៅក្នុងឆ្នាំ២០២២នេះវិស័យពាណិជ្ជកម្មរវាងរុស្ស៊ីនឹងចិនអាចបន្តកើនឡើងខ្ពស់បន្ថែមទៀត គឺមានរហូតដល់ទៅ១៦៥-១៧០ពាន់លានដុល្លារ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ AFP/TTXVN)


ចែករំលែក៖