ព័ត៌មានទាន់ហេតុការណ៍៖

តើបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីបានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន តែងពន្យល់ពីផ្លាកសញ្ញាចរាចរណ៍ ការបើកបរ ខណៈបង្កើតជាសំណួរ និងផ្តល់ជាចម្លើយផងដែរ ដោយលើកឡើងថា, តើបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីបានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

ចម្លើយ៖ អាចស្នើសុំធ្វើថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា) 

ឯកសារតម្រូវ៖

– អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

– ពាក្យស្នើសុំ  (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)

– ពាក្យបណ្តឹងមានបញ្ជាក់ពី (ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់)

– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

កម្រៃសេវា៖

– បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) ៣៦.០០០ រៀល

បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន) ៦០.០០០ រៀល

ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275។

សូមបញ្ជាក់ថា, ការបញ្ជាក់ដោយ ក្រសួងសាធារណការនិងដឹកជញ្ជូន ជាប្រយោជន៍ល្អបំផុត ដល់បងប្អូនប្រជាពលរដ្ឋ បានយល់ គ្រប់ៗគ្នា ៕

ដោយ ៖ សិលា


ចែករំលែក៖