ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ បានបន្តដាក់កម្លាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ រឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវលេខ១០១៩ (ភ្នំពេញ-ហាណូយ) ចំណុចមុខមជ្ឃមណ្ឌលបណ្តុះកូនឈើ ក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខបានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ដោយមានកំលាំងសរុបចំនួន៤០នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌ៧នាក់ នគរបាលខណ្ឌចំនួន១៨នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន០៩នាក់ កំលាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១៦នាក់។
របាយការណ៍ដដែលបានបង្ហាញឱ្យដឹងទៀតថា កម្លាំងចំរុះបានត្រួតពិនិត្យមធ្យោបាយឆ្លងកាត់ចំនួន១៧៥គ្រឿង ជាលទ្ធផល ពុំមានបទល្មើសអ្វីគួរឱ្យកត់សម្គាល់ឡើយ៕
ដោយ៖ចន្ទ លីហ្សា