ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទទី១ ខែសីហា !

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១  ខែសីហា ឆ្នាំ២០២២  វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖

យោង: លិខិតលេខ ១០៩១/២២ ក.អ.ជ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងអភិវឌ្ឍន៍ ជនបទ ករណីសំណើសុំលើកពេលសន្និសីទសារព័ត៌មាន។

អាស្រ័យហេតុដូចនេះគម្រោងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សូមលើកពេលទៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទីព្រឹក នៅទីស្តី ការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដីវិញ។

សន្និសីទសារព័ត៌មាននេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនសាធារណជន អំពីការ ប្រឹងប្រែងរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្រេចបានសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗ ជាច្រើនគួរកត់សម្គាល់ ដែលប្រជាពលរដ្ឋទទួលបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយថាមពលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ សូមអង្គការក្រៅរដ្ឋាភិបាល និងបណ្តាសារព័ត៌មានព្រម ទាំងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ បញ្ជាក់ ៖ តម្រូវឲ្យធ្វើតេស្តរហ័ស (Rapid Test) រកវីរុសកូវីដ-១៩ ដោយខ្លួនឯងមុនពេលចាប់ផ្តើមកម្មវិធីសន្និសីទសារព័ត៌មាន។

វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម៖ តំណាងពីក្រសួងអភិវឌ្ឍន៍ជនបទ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ២០៤ ៤៩៣/០១០ ៣១៥ ៥៩៩៕

ដោយ ៖ សិលា


ចែករំលែក៖