ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅថ្មី “អាថ៌កំបាំងក្រៅឆាក” ត្រូវបានបោះពុម្ភផ្សាយហើយ

ចែករំលែក៖

ភ្នំពេញ៖ សៀវភៅថ្មី “អាថ៌កំបាំងក្រៅឆាក” កម្រាស់ជាង ២០០ទំព័រ ដែលជាស្នាដៃថ្មីរបស់អ្នកសារព័ត៌មានជើងចាស់មួយរូបរបស់កម្ពុជាត្រូវបានបោះពុម្ភផ្សាយហើយ ហើយក៏កំពុងទាក់ទាញអ្នកអានយ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក ពុយ គា អ្នកនិពន្ធសៀវភៅ “អាថ៌កំបាំងក្រៅឆាករបស់មេដឹកអាស៊ាន និងពិភពលោក” បានថ្លែងប្រាប់នៅឯសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា លោកគ្រោងបោះពុម្ពបឋមចំនួន៥ពាន់ច្បាប់ ប៉ុន្តែដោយសារមានការចាប់អារម្មណ៍ច្រើនពីមហាជនលោកត្រូវបោះពុម្ពបន្ថែមទៀតប្រហែលរហូតដល់២ឬ៣មុឺនច្បាប់តែម្តង។

សៀវភៅ “អាថ៌កំបាំងក្រៅឆាក” គឺជាការចម្រាញ់និងច្បិចចេញពីរឿងរ៉ាវជាច្រើនស្ទើររាប់មិនអស់ពីកិច្ចប្រជុំអន្តរជាតិធំៗដែលសុទ្ធតែជារឿងចាប់អារម្មណ៍របស់អ្នកតាមដាននយោបាយ អ្នកសិក្សា និងអ្នកស្រាវជ្រាវ ក៏ដូចជានិស្សិតដែលត្រូវឈ្វែងយល់ពីមេដឹកនាំធំៗរបស់ពិភពលោក។

ក្នុងចំណោមរឿងក្រៅឆាកទាំងនោះ ក៏មានការអត្ថាធិប្បាយដល់វគ្គមួយដែលនិយាយអំពីថាត់អតីតប្រធានាធិបតីអាម៉េរិក លោក Barack Obama ប្រើពាក្យអ្វីពេលជួបសម្ដេចតេជោ ហ៊ុន សែន លើកដំបូងក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១២? ហេតុអ្វីគ្រាន់តែលោកអូបាម៉ា “ស្ងាប” នៅកម្ពុជា ល្បីពេញពិភពលោក? និងហេតុអ្វីបានជាសម្ដេចតេជោ សម្រក់ទឹកភ្នែក ក្រោយកិច្ចប្រជុំកំពូលអាស៊ានចប់?

ដើម្បីជ្រាបច្បាស់នូវរឿងរ៉ាវទាំងអស់នេះ លោកអ្នកអាចរកទិញសៀវភៅខាងលើនបាននៅតាមស្តង់កាសែតនិងតាមបណ្ណាគារ ឬតាមរយៈទូរសព្ទនិងតេឡេក្រាមលេខ៖ ០៨១ ២៩៩ ៥៩៨ ៕


ដោយ ៖ សុខ ខេមរា


ចែករំលែក៖