ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ​ស្នើ​ឱ្យដាក់ទោសខ្សែប្រយុទ្ធ Neymar ​ជាប់គុក​២​ឆ្នាំនិងពិន័យជាង១០លានដុល្លារ​

ចែករំលែក៖

ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញបានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានអឺរ៉ូ (១០.២លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ក្នុងសំណុំរឿងកេងប្រវ័ញ្ចប្រឆាំងនឹងគាត់ និងភ្នាក់ងាររបស់គាត់ជុំវិញការផ្ទេររបស់គាត់កាលពីឆ្នាំ២០១៣ទៅកាន់ក្លិបបាល់ទាត់ Barcelona​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia (CNA) កាលពីថ្ងៃទី២៩ ខែកក្កដា។

ព្រះរាជអាជ្ញាក៏បានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំសម្រាប់ប្រធានក្លិFC Barcelona នាពេលនោះគឺលោក Sandro Rosell ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ និងការក្លែងបន្លំ និងពិន័យជាប្រាក់ចំនួន៨.៤លានអឺរ៉ូសម្រាប់ក្លិបអេស្ប៉ាញ។

ការកាត់ក្តីដែលក្លិបបាល់ទាត់ចាស់ Santos របស់ Neymar ក្នុងប្រទេសប្រេស៊ីល និងក្រុមហ៊ុនគ្រួសាររបស់កីឡាករក៏ត្រូវបានចោទប្រកាន់ផងដែរនោះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៧ ខែតុលានៅទីក្រុង Barcelona ដែលអ្នកតវ៉ាជាក្រុមវិនិយោគរបស់ប្រទេសប្រេស៊ីលឈ្មោះ DIS បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។

ក្រុមហ៊ុន DIS ដែលជាកម្មសិទ្ធិផ្នែកនៃសិទ្ធិផ្ទេររបស់ Neymar នៅពេលដែលគាត់បានធ្វើការផ្លាស់ប្តូរក្នុងឆ្នាំ២០១៣ អះអាងថា ពួកគេទទួលបានប្រាក់តិចជាង និងមានសិទ្ធិទទួលបានបន្ទាប់ពីការផ្ទេរ។

ឯកសារតុលាការដែលបានចេញផ្សាយកាលពីថ្ងៃសុក្របានចោទប្រកាន់ថា Barcelona បានផ្តួចផ្តើមការចរចាក្នុងឆ្នាំ២០១១ ជាមួយកីឡាករដោយបង់ប្រាក់ឱ្យគាត់ចំនួន៤០លានអឺរ៉ូដើម្បីធានាការផ្លាស់ប្តូររបស់គាត់នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ Santos ផុតកំណត់ក្នុងឆ្នាំ២០១៤ ហើយដោយហេតុនេះបានរារាំងក្លិបផ្សេងទៀតពីការចុះហត្ថលេខាលើរូបគាត់។

រដ្ឋអាជ្ញាកំពុងស្នើសុំឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ “សម្រាប់បទល្មើសនៃអំពើពុករលួយក្នុងអាជីវកម្ម” ក៏ដូចជាការហាមឃាត់រយៈពេលឆ្នាំសម្រាប់ការធ្វើអាជីវកម្ម និងពិន័យជាប្រាក់ចំនួន១០លានអឺរ៉ូ។

Neymar បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​បាន​ចាញ់​បណ្តឹង​ឧទ្ធរណ៍​នៅ​តុលាការ​កំពូល​របស់​ប្រទេស​អេស្ប៉ាញ​ក្នុង​ឆ្នាំ២០១៧ ដោយ​បើក​ផ្លូវ​សម្រាប់​ការ​កាត់​ទោស។ ចំណែកលោក Rosell ក៏ធ្លាប់បានបដិសេធមិនធ្វើខុសដែរ ប៉ុន្តែតំណាង​របស់​លោក​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេទាក់ទងនឹងករណីខាងលើនេះទេ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖