ក្រុងប៉ោយប៉ែត ៖ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា ថៃនៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២នេះថា ម៉ូតូប្រជាពលរដ្ឋប្រមាណជាង១០គ្រឿងត្រូវយោធាថៃបានចាប់យកពីពលរដ្ឋខ្មែរកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២ ដោយពលរដ្ឋទាំងអស់ជិះម៉ូតូចូលទៅភូមិថៃតាមច្រករបៀងណងចាន់ឋិតក្នុងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដើម្បីរកទិញសត្វគ្រប់ប្រភេទឬទិញស្លឹកក្រូច បន្លែផ្លែឈើពីជនជាតិថៃដែលរស់នៅព្រំដែនជាប់និងច្រករបៀងខាងលើ។ប្រភពពលរដ្ឋថាការចេញចូលទៅប្រទេសថៃតាមច្រករបៀងរបស់ពួកគាត់ខាងលើនោះបានធ្វើឡើងជារាងរាល់ថ្ងៃដើម្បីទិញទំនិញពីជនជាតិថៃយកមកលក់នៅតាមភូមិរបស់គាត់គ្រាន់ផ្គត់ផ្គង់ក្នុងគ្រួសារនៅតាមព្រំដែនបន្ទាប់ពីច្រកព្រំដែនបានបើក។ក្រោយពីពួកគាត់បានជិះម៉ូតូចូលទៅ ប្រទេសថៃមិនបានជាឃើញយោធាថៃនៅតាមផ្លូវក៏ត្រូវយោធាថៃហៅឃាត់យកម៉ូតូតែម្ដង។ក្រោយពីធ្វើការដកហូតម៉ូតូពីពួកគាត់រួចមកទាហានថៃបានប្រាប់ថានៅថ្ងៃអាទិត្យទី៣១ខែកក្កដានេះក្រុមទាហានថៃថានិងប្រគល់ម៉ូតូឲ្យវិញ ។ប្រភពបញ្ជាក់ថាៈការចាប់ម៉ូតូរបស់ពួកគាត់អាចមកពីជនជាតិខ្មែរគ្នាឯង ព្រោះឃើញពួកគាត់ចូលទៅក្នុងប្រទេសថៃរកទិញគ្រឿងឧប្បភោគ បរិភោគមកលក់ដូរនៅក្នុងស្រុកបានចំណេញរីឯពួកគេចូលក្នុងប្រទេសថៃមិនបានក៏មានភាពច្រណែននិន្ទាបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកចាប់ពួកគាត់កុំឲ្យទិញទំនិញនៅស្រុកថៃមកលក់នៅក្នុងភូមិរបស់ពួកគាត់ទៀត។
បញ្ហាខាងលើនេះលោក ឃួន ជឿន មេបញ្ជាការល្បាតព្រំដែនគោក៥០៣បានប្រាប់តាមប្រព័ន្ធតេលេក្រាមថា នៅទីតាំងដែលពលរដ្ឋចេញចូលទៅប្រទេសថៃលោកមិនបានគ្រប់គ្រងនោះទេ ព្រោះទីនោះត្រូវគ្រប់គ្រងដោយកងពល ហើយលោកបានសួរនាំហើយ ហេតុផលគីពលរដ្ឋទៅទិញអីវ៉ាន់មែន ហើយត្រូវទាហានខាងភាគីថៃចាប់យកម៉ូតូតែម្ដង ជាងនេះចាំមើលលោកទំនាក់ទំនងទៅអ្នកគ្រប់គ្រងច្រកសិនតើស្ថានការដល់ណា។
លោកបញ្ជាក់បន្ថែមថាៈ លោកបានទំនាក់ទំនងទៅលោកប្រុញហៅប៉ែន សាគុណ អ្នកគ្រប់គ្រងច្រកដែរតែគាត់មិនបានលើកទូរស័ព្ទឡើយ ៕
ដោយ ៖ វណ្ណា(រូបភាព៖ឯកសារ)