ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេស អាមេរិក-រុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទស្តីពីបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី

ចែករំលែក៖

ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី ២៩ខែកក្កដាបានប្រកាសថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាសមភាគីអាមេរិក លោក Antony Blinken ស្តីពីបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី ។
នេះជាជំនួបពិភាក្សាតាមទូរស័ព្ទលើកដំបូង បង្អស់របស់រដ្ឋមន្ត្រីប្រទេសទាំងពីរ ចាប់តាំងពី ទីក្រុងមូស្គូបើកការវាយប្រហារដោយយោធាទៅលើប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈ។ នៅក្នុងជំនួបពិភាក្សាលោក Lavrov បានលើកឡើងពីគោលដៅនៅក្នុងយុទ្ធនាការយោធានៅអ៊ុយក្រែន ហើយរុស្ស៊ីនឹងសម្រេចបានគោលដៅដែលដាក់ចេញ។
ក្រៅពីនេះមន្ត្រីការបរទេសប្រទេសទាំងពីរ ក៏បានពិភាក្សាពីបញ្ហាសន្តិសុខស្បៀងអាហារនៅលើពិភពលោក ក៏ដូចជាទំនាក់ទំនងទ្វេភាគី និងដោះដូរពលរដ្ឋដែលត្រូវបានចាប់ឃុំខ្លួន។ ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីប្រទេសទាំងពីរ អូសបន្លាយរយៈពេល២៥នាទី ដោយពិភាក្សាចំៗលើបញ្ហាប្រឈមមុខ ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ AFP/TTXVN)


ចែករំលែក៖