ព័ត៌មានទាន់ហេតុការណ៍៖

នាយទាហាន នាយទាហានរង និងពលទាហានយោធភូមិភាគពិសេស កងទ័ពជើងគោក សូមគាំគាំទ្រយ៉ាងពេញទំហឹង នៃកិច្ច្ចប្រជុំពេញអង្គរដ្ឋសភារ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖នាយទាហាន នាយទាហានរង និងពលទាហានយោធភូមិភាគពិសេស កងទ័ពជើងគោក សូមគាំគាំទ្រយ៉ាងពេញទំហឹង នៃកិច្ច្ចប្រជុំពេញអង្គរដ្ឋសភារ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់ព្រះរាជាណាចក្រកម្ពុជា។ 

ញត្តិគាំទ្រ

យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ហាការដ្ឋានយោធភូមិភាគពិសេស សូមប្រកាសគាំទ្រជា ឱឡារិក និងពេញទំហឹងចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាលើកទី១០ ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

យើងខ្ញុំទាំងអស់គ្នាយល់ឃើញថា សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ក៏មិនខុសពីការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ចំនួន៩លើកកន្លងមកផងដែរ គឺត្រូវបានធ្វើឡើងដោយឈរលើគោលការណ៍គ្រឹះ ទាំងឡាយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ជាអាទិ៍ របបប្រជាធិប តេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងក្នុងគោលបំណង ដើម្បីបំពេញចន្លោះខ្វះខាត នៃរដ្ឋធម្មនុញ្ញ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសការធ្វើឱ្យស្ថាប័នសំខាន់ៗរបស់រដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាន នូវនិរន្តរភាពនៅគ្រប់កាលៈទេសៈ ៕

ដោយ ៖ សិលា


ចែករំលែក៖