ព័ត៌មានទាន់ហេតុការណ៍៖

យុវជនគណបក្សខេត្តស្វាយរៀង សូមប្រកាសជាឱឡារិក សម្តែងនូវការគំាទ្រយ៉ាងពេញទំហឹង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនូវមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យើងខ្ញុំទាំងអស់គ្នាជាយុវជនគណបក្សខេត្តស្វាយរៀង សូមប្រកាសជាឱឡារិក សម្តែងនូវការគំាទ្រយ៉ាងពេញទំហឹង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនូវមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័ត ក្នុងសម័យ ប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសម្លេងភាគច្រើនលើសលប់បានយល់ព្រម១០៥ លើសម្លេងសរុប១០៦។

យើងខ្ញុំទំាងអស់គ្នាយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាឧត្តមគតិគិតគូរដោយបញ្ញាញាណគ្រប់ជ្រុងជ្រោយ ប្រកបដោយគតិបណ្ឌិត សំដៅដល់ការបំពេញបន្ថែមនូវភាពមានកម្រិតនៃរដ្ឋធម្មនុញ្ញនាពេលបច្ចុប្បន្ន ឱ្យ សមស្រប ទៅតាម គោលការណ៍គ្រឹះនៃរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីឱ្យកាន់តែធានាបាននូវការ ការពារស្ថិរភាពនយោបាយ និងសង្គម-សេដ្ឋកិច្ច ដំណើរការភាព ជាប្រក្រតីដោយរលូននៃស្ថាប័នជាតិ ប្រកបដោយបរិយាបន្ននិងមាននិរន្តរភាព គ្រប់កាលៈទេសៈ ក្នុងគោលបំណងដើម្បី ការពារ នូវ ឧត្តមប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន ជាពិសេស យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងតទៅអនាគត៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖