ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានប្រសាសន៍ថា, ជាមួយអ្នកធ្វើការជាមួយគ្នាក្តី ឬជាមួយអ្នកដទៃក្តី ត្រូវប្រកាន់ចំណងសាមគ្គីផង និងតស៊ូផង ។
សម្ដេចមានប្រសាសន៍លើកឡើងទៀត, មិនមែនចាំបាច់តែជាមួយស្អីទេ សូម្បីតែអ្នកធ្វើការជាមួយគ្នាក្តី មូលហេតុអ្វីដែលខ្ញុំត្រូវយកបញ្ហាហ្នឹង យកមកគិតវិញ ។បើសិនជាឃើញមិត្រភ័ក្រ អ្នកធ្វើការជាមួយយើង ខុស យើងត្រូវហ៊ានតស៊ូមតិ កុំគិតតែពីត្រូវទាំងអស់ , បងធ្វើអញ្ចឹងត្រូវហើយ..ឯកឧត្តមធ្វើអញ្ចឹងត្រូវហើយ,,.! លោកជំទាវធ្វើអញ្ចឹងត្រូវហើយ..! ដល់តែត្រូវហើយ ហៃអើៗ ! គឺអាជ័យធ្លាក់ទឹកតែបណ្ដោយ ។
សម្ដេចមានប្រសាសន៍ថា, អញ្ចឹងបានត្រូវសាមគ្គីផង និងតស៊ូផង សាមគ្គីឮចំណុចណាដែលត្រូវ នឹងចាំសាមគ្គីជាមួយ ។ ប៉ុន្តែចំណុចមិនត្រូវ ត្រូវហ៊ានតស៊ូ បើមិនគិតអញ្ចឹងទេធ្លាក់ទឹកទាំងអស់គ្នា ហើយអ្នកដែលហ៊ានត្រូវតស៊ូនោះ គេផ្ដល់មតិ កុំប្រណាំងនិងទទួលយក នូមតិដែលគេ ដែលគេផ្ដល់ឲ្យយើង មិនមែនស្អីយើងចេះទាំងអស់ទេ ហើយមិនមែនស្អីដែលយើងដាក់ទៅចេះតែទៅទេ ។ សម្ដេចមានប្រសាសន៍លើកឡើងថា, ឧទាហរណ៍គោលនយោបាយ បញ្ហានេសាទជាដើម ! មិនមែនសុទ្ធតែត្រូវទាំងអស់ទេ គោលនយោបាយលើវិស័យនេះ គោលនយោបាយលើវិស័យនោះ ឯអ្នកខាងក្រោមគឺ ពេលអនុវត្ត ជួនកាលស៊ុមគ្រលំគ្នា សាមគ្គីគ្នា ប្រព្រឹត្តអំពើខុសច្បាប់ ក៏យើងនៅតែសាមគ្គី បិទបាំង មិនព្រមជួយមតិ ធ្វើឱ្យមន្ត្រីជាមិត្តភក្កិរបស់យើង ខូចទៅបាត់។ ហើយប្រសិនបើមានការពាក់ព័ន្ធទៀត ត្រូវគេចាប់ខ្លួន វាដោយទាំងខ្លួនទៅទៀត ។ ដូច្នេះដើម្បីអនាគតល្អទាំងអស់គ្នា ត្រូវរួមគ្នាធ្វើនូវអំពើល្អ ចំពោះចំណុចណា ជាចំណុច ផលប្រយោជន៍ជាតិ និងប្រជាជន ហើយត្រូវហ៊ានតស៊ូ ទប់ស្កាត់នូវចំណុចអសកម្ម ទាំងឡាយណា ដែលមិត្តភក្កិរបស់យើង ដែលថ្នាក់ដឹកនាំរបស់យើងធ្វើខុស ត្រូវហ៊ានផ្ដល់មតិ អានេះគេហៅថា, សាមគ្គីជាមួយគ្នាផង, តស៊ូជាមួយគ្នាផង៕
ដោយ ៖ សុខ ខេមរា