ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
យោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង០៩និង៣០នាទីព្រឹក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចលើដងផ្លូវស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពីបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យមានឈ្មោះ សឿ រដ្ឋា ហៅង៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិកន្ត្រក សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន) ។
គួរជម្រាបដែរថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានរកឃើញនៅនឹងខ្លួនជនសង្ស័យមានម្សៅមេតំហ្វេតាមីនចំនួន ០១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ៕
ដោយ៖សហការី