ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣០​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១២​ករណី​នាថ្ងៃ​ទី​៣១​ ខែកក្កដា​!

ចែករំលែក៖

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី៣១​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៣០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៣១​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣០​នាក់​ រួម​មាន​៖​ ជួញដូរ​ ៧​ករណី​ ឃាត់​ ១៤​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ២​នាក់​ ,ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ១៤​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៣១​ ខែកក្កដា​ រួម​មាន​ ៖​មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​​ ៧៧,២១​ក្រាម​ និង​១៦​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(wy)ស្មេីនិង​០,៧២​ក្រាម​ ។​

​លទ្ធផល​ខាងលើ​ ៦​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៤​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ១០​នាក់​ ចាប់​យក​Ice​ ០,៤២​ក្រាម​។​

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៥,៦៧​ក្រាម​ និង​Wy​ ០,៧២​ក្រាម​។​ 

៣​ /​ កណ្តាល​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៤​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៤២​ក្រាម​ និង​៤​កញ្ចប់​តូច​។​ 

៤​ /​ សៀមរាប​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៤៨,៦៥​ក្រាម​។​

​កងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ ព្រះ​វិហារ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១២​កញ្ចប់​តូច​។​ 

២​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៧​នាក់​ ចាប់​យក​Ice​ ២២,០៥​ក្រាម​ ៕ ដោយ​៖ស​ តារា

​រូបភាព៖ ឯកសារ


ចែករំលែក៖