ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចត្រៀម​បញ្ជូន​ខ្លួន​ជនសង្ស័យម្នាក់ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់គេបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​ចន្ទ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ខណ្ឌ​ជ្រោយ​ចង្វា​ បានបញ្ជូនខ្លួនជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ 

     របាយការណ៍​ដដែល​បានបន្តថា​ ជនសង្ស័យឈ្មោះ យិត សុខវ៉េត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅរោងកម្មករការដ្ឋានសំណង់ តាមផ្លូវជាតិលេខ៦ ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។​ ចំណែក​ជនរងគ្រោះឈ្មោះ ប្រាក់ សារិត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ  មុខរបរជាជាងកាត់កញ្ចក់។

    ប្រភពដដែលបន្តថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី រំលងអធ្រាត្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីយកកាំបិតបុ័ងតោកាប់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ស្ថិតនៅចំណុចរោងកម្មករនៃការដ្ឋានសំណង់(ផ្សារយុំាង) ផ្លូវជាតិលេខ៦ ក្រុមទី១២ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

     បច្នុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖