ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានមានប្រសាសន៍យ៉ាងដូច្នេះថា, យើងនៅទីនេះ ដើម្បីបន្តការគាំទ្រ និងលើកទឹកចិត្ត ទោះក្នុងកាលៈទេសៈណាក្តី!
អ្នកតំណាងរាស្ត្រគ្រប់នេះ បានលើកឡើងថា, ការប្រកួតមានភាពស្វិតស្វាញ។ ប៉ុន្តែក្រុមកីឡាករ កីឡាការិនី យើងចូលរួមប្រកួតមិនរួញរា។ បើទោះពួកគាត់ស្ថិតក្នុងពិការភាព ពួកគាត់មិនបានដាក់បន្ទុកនេះឲ្យសង្គមជាតិឡើយ ផ្ទុយទៅវិញ ពួកគាត់បានប្រឹងប្រែងអស់លទ្ធភាព ដើម្បីនាំកិត្តិយសជូនជាតិ មាតុភូមិទៅវិញ។ សូមអរគុណ
សូមបញ្ជាក់ថា, លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងតែមានវត្តមានជានិច្ច លើកទឹកចិត្តដល់ក្រុមកីឡាករកម្ពុជា ទាំងការលើកទឹកចិត្តដោយផ្ទាល់ គាត់ដូចជាការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោក ជាប់ជាប្រចាំ ៕
ដោយ ៖ សិលា