ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ អ្នកជំងឺអុតស្វា នីហ្សេរីយ៉ានៅមិនទាន់ ជាសះស្បើយពីជំងឺនៅឡើយ !

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ឱ្យដឹងថា អ្នកជំងឺកើតអុតស្វា ជនជាតិនីហ្សេរីយ៉ា គិតត្រឹមយប់ម៉ោង១០ ថ្ងៃទី១ ខែសីហា មកដល់ថ្ងៃនេះ នៅមិនទាន់ជាពីជំងឺអុតស្វា នៅឡើយ ដោយបន្តដាក់នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដដែល ខណៈអ្នកពាក់ព័ន្ធទាំង៥មិនមានរោគសញ្ញាអ្វីនោះទេ តែត្រូវបន្តតាមដានបន្ត។

បុរសជនជាតិនីហ្សេរីយ៉ា អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ ដែលមានផ្ទុកជំងឺអុតស្វា បានរត់គេចខ្លួនពីការព្យាបាលនៅប្រទេសថៃ និងបានចូលមកកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅក្រោយមួយថ្ងៃសមត្ថកិច្ចកម្ពុជាបានស្វែងរកឃើញបុរសនេះនៅទីក្រុងភ្នំពេញ នឹងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រៅពីរកឃើញលោកទៅព្យាបាល ក្រសួងសុខាភិបាលក៏បានរកឃើញមនុស្ស៥នាក់ទៀតមានប៉ះពាល់ផ្ទាល់ជាមួយជនបរទេសរូបនេះផងដែរ៕ 


ដោយ ៖ សហការី


ចែករំលែក៖