ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើងត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។

សម្ដេចតេជោ ហ៊ុនសែន បានថ្លែងទៀតថា, ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិតការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រីនិងសត្វ។ល។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា, ការឆ្លងឆ្លើយរវាងប្រជាជននិងនាយករដ្ឋមន្ត្រីបានធ្វើឱយវេទិការមានជោគជ័យដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេតែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។បានយ៉ាងច្រើនទៀតផង។

ពីប្រទេសដែលខ្វះស្រូវប្រម៉ាន១លានតោននាទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ពេលនេះយើងសល់ស្រូវជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀតមានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឱយយើងដោះស្រាយបានតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ។

សម្ដេចតេជោមានប្រសាសន៍ថា, វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេដែលមាននៅខេត្តកណ្តាលកំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់កំពង់ធំ។

សម្ដេចដែលជួលបានថ្លែងទៀតថា, កូនស្រីច្បងរបស់ខ្ញុំមានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំបានប៉ុន្មានកន្លែងដែរក្នុងវេទិការតាមភ្លឺស្រែនេះ។

សម្តេចតេជោ ហ៊ុនសែន បានបន្តថា, ស្តាប់ប្រជាជននិយាយទទួលដោះស្រាយ សំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះឡើយនិងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករកយើង៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖