ព័ត៌មានទាន់ហេតុការណ៍៖

លិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសខួបចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ ចេញលិខិតជូនពរសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាម ខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពចូលរួមជូននូវសព្ទសាធុការពរជ័យ ចំពោះ៖ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្ល នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៧០ ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចតជានាយករដ្ឋមន្តី ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏អស្ចារ្យ ក្នុងការដឹកនាំជាតិមាតុភូមិ ឱ្យទទួល បាន “សន្តិភាព” ពេញបរិបូរណ៌ និងមានភាពរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងត ឈរជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ជាពិសេសការដាក់ចេញនូវចំណាត់ការដ៏មានប្រសិទ្ធភាពលើការគ្រប់គ្រង សមរភូមិនៃជំងឺកូវីដ-១៩ ហើយថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ សុខុមាលភាពប្រជាជន និងវិស័យទេសចរណ៍ តាមរយៈការបង្កើត គឺគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពកំចាត់មីន- ដែល គម្រោងនេះ បានក្លាយជាចលនាជាតិ មានការចូលរួមយ៉ាងផុលផុសពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ អង្គការ សង្គមស៊ីវិល និងវិស័យឯកជនទូទាំងប្រទេស ព្រមទាំងការប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថែមទៀតផង។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកប នូវសុខភាពល្អបរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រី នៅទីពីកាលបន្តបន្ទាប់ និងបន្ត ដឹកនាំ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយជានិច្ចនិរន្តរ៍។

សូម សម្តេចអគ្គមហាសនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ ភក្ដីភាពដ៏ស្មោះស្ម័ត្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖