ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្ដន្ទាទោសមេបក្សខ្មែរក្រោកដាក់ពន្ធនាគារ៩ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសប្រធានបក្សខ្មែក្រោកដាក់ពន្ធនាគារកំណត់៩ឆ្នាំ ពាក់ព័ន្ធនឹងអំពើប្លន់ទ្រព្យឧកញ៉ាលក់ឡេតាមអនឡាញ អ៊ាន សៀវមុី ។

    ជាមួយគ្នានេះតុលាការក៏បានសម្រេចផ្ដន្ទាទោសបក្សពួក៧នាក់ទៀតដាក់ពន្ធនាគារក្នុងម្នាក់ៗពី៦ឆ្នាំដល់៨ឆ្នាំ និងបង្គាប់ឱ្យរួមគ្នាសងសំណងដល់ដើមបណ្ដឹងជាប្រាក់ចំនួន៥០មុឺនដុល្លារនិងជំងឺចិត្តចំនួន២០០លានរៀល។

    ជនជាប់ចោទទាំង៨នាក់ដែលតុលាការផ្ដន្ទាទោសនោះរួមមាន ៖ 

១-ឈ្មោះ សុខ សុវណ្ណវឌ្ឍានាសាប៊ុង ហៅវីលៀម គ័ង អាយុ៤៤ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៩ឆ្នាំ ។

២-ឈ្មោះ គេច ម៉ាច ហៅតឿ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។

៣-អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ។

៤-ឈ្មោះ សុវណ្ណ រ៉ានុត ហៅណុច ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។

៥-ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។

៦-ឈ្មោះ ខុន វឌ្ឍនៈបូរមី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។

៧-ឈ្មោះ សុវណ្ណ ស្រីសូរិយាពណ៌ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។

៨-ឈ្មោះ ជួន សុភ័ត្រា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ។សាលក្រមនេះសម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

     តុលាការបានចោទប្រកាន់ជនដៃដល់ទាំង៨នាក់ពីបទ ៖ 

១-បទ​លួចមានស្ថានទម្ងន់ទោស​ 

២-បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត​ 

៣-បទក្លែងឯកសារសាធារណៈ​ តាមមាត្រា​២៩​ មាត្រា​៣៥៣ មាត្រា​៣៥៧​ មាត្រា​៤៩០​ និងមាត្រា​៦២៩​ នៃក្រមព្រហ្មទណ្ឌ​ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖