មន្ត្រីអាមេរិកបានឱ្យដឹងថា មានករណីបាញ់ប្រហារនៅថ្ងៃទី ១ខែសីហា(ពេលវេលាអាមេរិក) ក្នុងតំបន់ភាគខាងជើងរដ្ឋធានីវ៉ាស៊ីនតោន មិនឆ្ងាយប៉ុន្មានពីវិមានកាពីតូល។
អ្នកនាំពាក្យកម្លាំងជួយសង្គ្រោះទីក្រុងវ៉ាស៊ីនតោនលោក Vito Maggiolo បានឱ្យដឹងថា ករណីបាញ់ប្រហារកើតឡើងនៅវេលាម៉ោង ២០និង៣០នាទីថ្ងៃទី១ខែសីហា (ត្រូវនឹងម៉ោង ៨និង៣០នាទីម៉ោងនៅកម្ពុជា ថ្ងៃទី២ខែសីហា) បណ្តាលឱ្យមនុស្សមួយចំនួនរងរបួស។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានសំឡេងផ្ទុះអាវុធដល់ទៅ១៥គ្រាប់ ។
អ្នកនាំពាក្យស្នងការប៉ូលិស ទីក្រុងវ៉ាស៊ីនតោនលោក Sean Hickmanបានឱ្យដឹងថា មានមនុស្សរងរបួសជាច្រើន ប៉ុន្តែមិនទាន់បញ្ជាក់ឱ្យប្រាកដថាមានអ្នករងរបួសប៉ុន្មាននាក់ ហើយកម្រិតនៃការរងរបួសនិះធ្ងន់ឬស្រាលនៅឡើយទេ។
ក្នុងរយៈពេល២១សប្តាហ៍ដំបូងនៃឆ្នាំ២០២២ នៅអាមេរិកមានករណីផ្ទុះអាវុធ២១៣ករណី គីតជាមធ្យមក្នុងមួយសប្តាហ៍មានករណីបាញ់ប្រហារ១០លើក នៅទូទាំងសហរដ្ឋអាមេរិក៕
ដោយ៖ ធីរីណា(រូបថត ៖ NBC4 Washington)