ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងប្រសិទ្ធភាព និងបង្រ្កាបអំពើរត់គេចពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងប្រសិទ្ធភាព និងបង្រ្កាបអំពើរត់គេចពន្ធ។

សូមបញ្ជាក់ថា, កិច្ចប្រជុំបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បប៕

ដោយ ៖ សិលា


ចែករំលែក៖