ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារសន្ដិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងប្រតិភូអន្ដរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារសន្ដិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងប្រតិភូអន្ដរជាតិ ដែលកំពុង ស្នាក់នៅ សណ្ឋាគារ ទាំង០៨ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ នេះលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងការពារសន្ដិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងប្រតិភូអន្ដរជាតិ ដែលកំពុង ស្នាក់នៅ សណ្ឋាគារ ទាំង០៨ ក្នុងមូលដ្ឋានខណ្ឌដូនពេញ  ដើម្បីចូលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ / កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២៣ / កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី១២ និង វេទិកាតំបន់អាស៊ានលើកទី២៩ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ ។

នេះជាទឹកចិត្ត និងការយកចិត្តទុកដាក់របស់ លោកអភិបាល ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់កងកម្លាំងយើង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយវីរៈភាព ដើម្បីសេចក្ដីសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ។

ក្រៅពីការចុះសួរសុខទុក្ខ លោក អភិបាល បានឧបត្ថម្ភនូវ ថវិកា និងភេសជ្ជៈមួយចំនួនរួមមាន៖ ទឹកបរិសុទ្ធ០៥កេស,ទឹកក្រូច០៣កេស និងថវិកាចំនួន២០០,០០០រៀល ក្នុង១គោលដៅ/៨គោលដៅ សម្រាប់ប្រើប្រាស់ ក្នុងបេសកម្មរួមចំណែក ក្នុងការលើកកិត្តិយសជាតិមាតុភូមិយើងលើឆាកអន្ដរជាតិផងដែរ ៕

ដោយ ៖ ស តារា


ចែករំលែក៖