ភ្នំពេញ ៖ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នូវ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និង មាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ មាត្រា៣ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេងគាំទ្រ ១០៥លើ១០៦។
យើងខ្ញុំយល់យ៉ាងច្បាស់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាម គោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះន របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្រប តាមគោលការណ៍ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការ ធ្វើវិសោធនកម្មទាំង៩លើកកន្លងទៅ គឺបានបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាបាននូវឧត្តមប្រយោជន៍ ជាតិ ជាពិសេសធានាបានថា អំណាចនីតិប្រតិបត្តិអាចដំណើរការបានជាប្រក្រតី និងមិនជាប់គាំងនៅគ្រប់កាលៈ ទេសៈ ក្នុងការបំពេញបេសកកម្មជូនជាតិ និងមាតុភូមិតាមការកំណត់របស់រដ្ឋធ្មនុញ្ញ និងច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា។ ម៉្យាងវិញទៀត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធានាឱ្យប្រទេសជាតិមានស្ថិរភាព នយោបាយ មានការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជា បំណងប្រាថ្នារបស់ប្រជាជនកម្ពុជាទាំងមូល។
ជាថ្មីម្ដងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់គោរពរដ្ឋធម្មនុញ្ញ ដែលបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងមាតុភូមិកម្ពុជា ៕
ដោយ ៖ សុខ ខេមរា