ព័ត៌មានទាន់ហេតុការណ៍៖

ស្អាតប្រណីតហើយមានន័យទៀតឈុតតំណាងជាតិពីសំអុល អែនណាអូមី និង រតនា ថានុថ Teen Star Cambodia 2022

ចែករំលែក៖

ភ្នំពេញ៖  មុនពេលចាកចេញពីកម្ពុជាយុវជន និងយុវតីវ័យក្មេងស្រស់សង្ហា និងស្រស់សោភា សំអុល អែនណាអូមី និង រតនា ថានុថ Teen Star Cambodia 2022បានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការបង្ហាញសមត្ថភាពទេពកោសល្យ របស់ខ្លួនឲ្យអស់ពីលទ្ធភាពដើម្បីនាំកិត្តិយសជូនជាតិមាតុភូមិ។ មុននេះដែរ ឈុតប្រណីតច្នៃដែលជាឈុតតំនាងជាតិត្រូវលើកយកទៅបង្ហាញលើឆាកអន្តរជាតិនោះត្រូវបានបញ្ចេញហើយ។ 

ឈុតប្រណីតដែលត្រូវគ្រងដោយ រតនា ថានុថMister Teen Star Cambodia 2022   មានឈ្មោះថាឈុត ហនុមានសេនាឯក ដែលរៀបរាប់អំពីហនុមានគឺជាស្តេចស្វាក្នុងរឿងកេរ្តិ៍ដែលមាន ឬទ្ធីអំណាចខ្លាំងក្លារចេះហោះ កាន់ព្រះខ័នជាអាវុធនឹងមានកូនព្រះអាទិត្យ១២គ្រាប់ក្នុងមាត់ហើយជាសេនាឯកដ៏អស្ចារ្យរបស់ព្រះរាមក្នុងការធ្វើដំណើរវាយលុកចូលនគរយក្ស ដណ្តើមនាងសិតាពីស្តេចយក្សទស្សមុខមកវិញ។ ហនុមានគឺជាតួរឯកដ៏សំខាន់មួយក្នុងជ័យជំនះរបស់ព្រះរាម ក្នុងការកំទេចនគរយក្សនឹងផ្តួលរលំស្តេចទស្សមុខដោយយុទ្ធសាស្រ្តដ៏ឆ្លាតវៃ។ ស្តេចស្វារូបនេះគឺជានិមិត្តរូបនៃភាពអង្គអាច មុះមុត នឹងជ័យជំនះដែលឃើញមានការតាងរូបស្តេចហនុមានជានិមិត្តសញ្ញានៃកងយុទ្ធពល ខេមរភូមិន្ទកម្ពុជាផងដែរ។

ខណៈដែលកញ្ញាសំអុល អែនណាអូមី នឹងគ្រងឈុតនារីធញ្ញផល សកលកម្ពុជា ដើម្បីឡើងបង្ហាញក្នុងកម្មវិធីប្រគួតសម្រស់យុវជននិងយុវតីវ័យក្មេងមកពីបណ្តាប្រទេសជាង៣០ជុំវិញពិភពលោក ដែលកម្មវិធីនេះបាននិងកំពុងធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ។ តាមការបញ្ជាក់របស់គណនីយហ្វេសប៊ុកផ្លូវការ Miss &Miss Teen Star Cambodia 2022 បានបង្ហោះរូបថតនៃការគ្រងឈុតប្រណីតបុរាណច្នៃខាងលើថា”ឈុតនារីធញ្ញផល សកលកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញទៅឲពិភពលោកបានឃើញបានស្គាល់ពីកម្ពុជាតាមរយះគ្រាប់ស្រូវតូចៗរំលេចយ៉ាងប្រណិតជាសម្លៀកបំពាក់បន្ថែមអំពីវប្បធម៍នានាដែលយើងមាន។ឈុតនារីធញ្ញផល សកលកម្ពុជានជាឈុតមួយដែលច្នៃ បញ្ចូលគ្នារវាង ក្រមាខ្មែរ ផ្ការំដួលដែលជាផ្កាតំណាងជាតិ និងធ្វើឡើងពីគ្រាប់ធញ្ញជាតិរបស់យើងមាដូចជាពោត សណ្តែក ស្រូវជាដើម ក្នុងចេតនាជួយផ្សព្វផ្សាយអំពីគុណតម្លៃរបស់កម្ពុជាក្នុងវិស័យកសិកម្ម។ អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរអំពីទេពកោសល្យ និងរូបសម្រស់របស់ស្រីតូចពីកម្ពុជារូបនេះថាពិតជាស្រស់ស្អាត ទឹកចិត្តមុះមុតខ្លាំងក្លា និងកាន់តែទាក់ទាញក្រោយគ្រងឈុតឆ្នៃប្រណីតដោយក្រុមអ្នកជំនាញដ៏មានស្នាដៃនោះ។ 

  សម្រាប់កម្មវិធីនៃការបង្ហាញមុខបេក្ខជនមកពីបណ្តាប្រទេសផ្សេងៗបានបញ្ចប់ហើយខណៈថ្ងៃទី០២ ខែសីហានេះគឺការថតរូប និងការប្រគួតឈុតតំណាងជាតិនឹងធ្វើឡើងនៅថ្ងៃទី០៣ខែសីហាឆ្នាំ ២០២២នេះ។ថ្ងៃទី០៤ ខែសីហា គឺជាការថតរូបឈុតហែលទឹកនៅប៉ាទីយ៉ា និងសមឆាកនៅថ្ងៃទី០៥ ខែសីហា មុនពេលថ្ងៃប្រគួតផ្តាចព្រ័ត្រមកដល់ថ្ងៃទី០៦ ខែសីហានេះនិងធ្វើដំណើរមកកម្ពុជាវិញក្នុងអំឡុងថ្ងៃទី១០ ខែសីហាឆ្នាំ ២០២២៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖