ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃប្រគល់ម៉ូតូ១១គ្រឿងឱ្យពលរដ្ឋខ្មែរវិញហើយ បន្ទាប់ពីឃាត់ទុកមួយរយៈ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីយោធាថៃឃាត់ទុកម៉ូតូពលរដ្ឋចំនួន១១គ្រឿងដែលពលរដ្ឋកម្ពុជាចូលទៅប្រទេសថៃតាមច្រករបៀងកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២កន្លងទៅនេះតាមសេចក្ដីរាយការពីពលរដ្ឋចេញចូលប្រទេសថៃនៅព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០២២នេះថាៈយោធាថៃបានប្រគល់ម៉ូតូឲ្យពលរដ្ឋកម្ពុជាវិញហើយកាលពីថ្ងៃអាទិត្យទី៣១ខែកក្កដាឆ្នាំ២០២២នេះបន្ទាប់ពីមានកិច្ចសហការអាជ្ញាធរនិង កម្លាំងសមត្ថកិច្ចព្រំដែនរបស់កម្ពុជា។

 តាមការសាកសួរបស់អ្នកសារព័ត៌មានចំពោះពលរដ្ឋដែលរកស៊ីព្រឹកវិលវិញល្ងាចមិនបញ្ចេញឈ្មោះទៅប្រទេសថៃបានប្រាប់ថាៈយោធាថៃបានប្រគល់ម៉ូតូឲ្យពួកគាត់កាលពីថ្ងៃអាទិត្យដូចការណាត់របស់យោធាថៃមែន ប៉ុន្តែអ្វីដែលពួកគាត់បានត្អួញត្អែថាក្រោយពីធ្វើការឃាត់ទុកម៉ូតូរបស់ពួកគាត់មកត្រូវបានខាតបង់ពេលវេលារកស៊ីប្រចាំថ្ងៃព្រោះថាពួកគាត់រកស៊ីព្រឹកសំរាប់ផ្គត់ផ្គងល្ងាច ប៉ុន្តែការឃាត់ម៉ូតូពួកគាត់មិនឲ្យធ្វើដំណើរបាននោះគីជាការដាស់តឿនល្អសំរាប់ភាគីថៃផងដែរ ដែលភាគីថៃបានណែនាំឲ្យពលរដ្ឋជាម្ចាស់ម៉ូតូ១១គ្រឿងនោះចេញចូលតាមច្រកត្រង់ដែលមានសមត្ថកិច្ចគ្រប់គ្រងហាមដាច់ខាតនៅច្រករបៀងដែលគ្មានសមត្ថកិច្ចគ្រប់គ្រងព្រោះខ្លាចមានការរកស៊ីជួញដូរនៅបទល្មើសខុសច្បាប់នៅគ្រឿងញៀន កញ្ឆា ឬអាភៀនដែលភាគីទាំងពីរប្រទេសកំពុងមមាញឹកត្រួតពិនិត្យទំនិញហាមឃាត់ឆ្លងដែនចូលប្រទេសដែលក្រុមឈ្មួញយកច្រកធម្មជាតិ(ច្រករបៀង)ធ្វើជាកន្លែងឆ្លងដែនខុសច្បាប់។

គួបញ្ជាក់ថាៈពលរដ្ឋដែលយោធាថៃឃាត់ម៉ូតូទាំង១១គ្រឿងនោះពួកគាត់ឆ្លងចូលប្រទេសថៃតាមច្រករបៀងណងចាន់ឋិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលគ្រប់គ្រងដោយកងពលថ្មើរជើងលេខ៥១ប្រចាំទីនោះ ពលរដ្ឋដែលយោធាថៃឃាត់ម៉ូតូនោះភាគច្រើននៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

 ចំពោះបញ្ហាខាងលើលោក ប៉ែន សុគុណហៅប្រុញ អ្នកគ្រប់គ្រងច្រករបៀងខាងលើមិនអាចទំនាក់ទំនងបានព្រោះទូរស័ព្ទតេមិនចូល ដោយឡែកលោកឃួន ជឿន មេបញ្ជាការល្បាតព្រំដែន៥០៣លោកថាកំពុងជាប់រវល់ប្រជុំ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖