ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យចំនួន៦៦នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៦ករណីទូទាំងប្រទេស នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៦នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ២៣នាក់(ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់ ,ប្រើប្រាស់ ១១ករណី ឃាត់ ៣៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែសីហា រួមមាន៖មេតំហ្វេតាមីន(Ice) ស្មេីនិង ៩,៦១ក្រាម និង៤៤កញ្ចប់តូច ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ ។
២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់។
៣ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។
៥ / កណ្តាល៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១៦កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៧ក្រាម។
៧ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ០,២៦ក្រាម។
៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់។
៩ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១៧កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៧៣ក្រាម។
២ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ១,០៤ក្រាម។
៣ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១១កញ្ចប់តូច ៕ដោយ៖ស តារា
រូបភាព៖ឯកសារ