ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថានឹងទៅដល់អាកាសយានដ្ឋាន Songshan តៃវ៉ាន់នៅម៉ោង ១០:២០នាទី យប់នេះ

ចែករំលែក៖

ទីក្រុងតៃវ៉ាន់ ៖ លោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថានឹងទៅដល់អាកាសយានដ្ឋាន Songshan តៃវ៉ាន់នៅម៉ោង ១០:២០នាទី យប់នេះ ត្រូវជាម៉ោង៩:២០នាទី នៅស្រុកខ្មែរ។ 

បើតាមកាសែត South China Morning Post បានរាយការណ៍នៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាម៉េរិកដែលបានដឹកលោកស្រី Pelosi ទៅកាន់ប្រទេសម៉ាឡេស៊ី បានចាកចេញវិញហើយនៅម៉ោង ៣:៤២នាទី រសៀល ប៉ុន្តែពុំមានប្រភពច្បាស់​ការណ៍ថា​មានលោកស្រី​នៅ​លើ​យន្តហោះនោះដែរ​ឬយ៉ាងណាទេ។ 

លោកស្រី Pelosi អាយុ៨២ ជាមនុស្សសំខាន់របស់អាម៉េរិកដែលឈរនៅលំដាប់លេខរៀងទី២អាចស្នងតំណែងប្រធានាធិបតីបន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Kamala Harris៕

ដោយ ៖ លោក ពុយ គា


ចែករំលែក៖