ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានអបអរសាទរកីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ សូមអបអរសាទរ កីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ប្រភេទពិការ BC 2 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។
បន្ថែមពីនេះ សម្ដេចតេជោ សូមជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕
ដោយ៖ស តារា