ព័ត៌មានទាន់ហេតុការណ៍៖

លោក​វរសេនីយ៍ទោ​ លៀក​ ចាន់​រាបសា​ ដឹកនាំកម្លាំងចុះរៀបចំការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ ចរាចរណ៍ ជូនថ្នាក់ដឹកនាំ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​វរសេនីយ៍ទោ​ លៀក​ ចាន់​រាបសា​ អធិការ នៃអធិការដ្ឋាននគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ​ នៅវេលាម៉ោង០៥ព្រលឹមថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២២នេះ​ បានដឹកនាំ​កម្លាំងរៀបចំការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ ចរាចរណ៍ ជូនថ្នាក់ដឹកនាំ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។

សូមជម្រាបថា​ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២នេះ​ ដែលនឹងប្រព្រឹត្តទៅ ថ្ងៃទី៣០ ខែកក្ដដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅក្នុង​រាជធានីភ្នំពេញ ក្រោមអធិបតីយភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតិតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​រង្វង់​មូល​ព្រហ្ម​មុខបួន​ ​ដល់​ សណ្ឋាគារ​រេស៊ីដង់​ សុខា​។ 

ជាមួយគ្នានោះ​លោកអធិការ ក៏បាននាំយកបាយ នឹងទឹកបរិសុទ្ធ ដែលជាការឧបត្ថម្ភ ផ្ទាល់របស់លោកអធិការនគរបាលខណ្ឌជ្រោយចង្វារ ចែកជូនដល់មន្រ្តីនគរបាលដែលឈរជើងការពារតាមគោលដៅនីមួយៗចំនួន ៧៧នាក់៕

ដោយ​៖សហការី​


ចែករំលែក៖