រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ាង យី នៅព្រឹកថ្ងៃទី៣ខែសីហា បានប្រកាសពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ។ លោកវ៉ាង យីបញ្ជាក់ថា អាមេរិកមិនត្រូវស្រមៃពីការរារាំងការបង្រួបបង្រួមជាតិរបស់ចិននោះឡើយ ហើយការដែលអាមេរិកប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ចិននោះនឹងត្រូវបរាជ័យ។
លោកវ៉ាង យី ចាត់ទុកដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រី Nancy Pelosi គឺជាសកម្មភាពបំពានច្បាប់ចិនតែមួយ បំពានដែនអធិបតេយ្យរបស់ចិន និងឌឺដងនយោបាយ។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា រដ្ឋបាលតៃវ៉ាន់នៅថ្ងៃពុធនេះបានអះអាងថា យោធារបស់ខ្លួនបានប្រុងជើងការកម្រិតខ្ពស់ ហើយអាជ្ញាធរនឹងរៀបចំផែនការនានាដើម្បីធានា សុវត្ថិភាព និងស្ថិរភាពជុំវិញកោះនេះ ក្រោយពីចិនបានប្រកាសអំពីការរៀបចំសមយុទ្ធយោធាជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ប៉េឡូស៉ី។
គណៈរដ្ឋមន្រ្តីតៃវ៉ាន់ ក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋគួរតែមានអារម្មណ៍ជឿជាក់ឡើងវិញ ហើយរដ្ឋបាលតៃវ៉ាន់នឹងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានិធិស្ថិរភាពនៃទីផ្សារភាគហ៊ុន ហើយដោះស្រាយឱ្យបានទាន់ពេលវេលា។
ជុំវិញដំណើរទេស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី នៅកោះតៃវ៉ាន់ ក្រសួងការបរទេសចិនបានប្រកាសថា ចិននឹងចាត់វិធានការចាំបាច់ ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត ៖ CRI/Reuters