ព័ត៌មានទាន់ហេតុការណ៍៖

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ប្រព័ន្ធ​តេឡេ​ក្រាម​របស់លោកស្រី​វេជ្ជបណ្ឌិត​ ឱ​​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាល​ បានថ្លែង​ឱ្យ​ដឹង​នៅយប់ថ្ងៃ​ពុធ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២២​ មានដូចខាងក្រោម​៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៤៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៦,៩៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៣,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៤,៦០%៕

ដោយ​៖សហការី​


ចែករំលែក៖