ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីអគ្គិសនីកម្ពុជា នៅព្រលប់ថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
អគ្គិសនីកម្ពុជា បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែល ដូច្នេះអគ្គិសនីស្នើសុំអភ័យទោសទុកជាមុន៕
ដោយ៖ស តារា