ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចជំនួប លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA)

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់លើផេកផ្លូវការយ៉ាងដូច្នេះថា, កិច្ចជំនួប លោក  ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA)។ 

សូមបញ្ជាក់ថា, ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា៖ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) ដែលដឹកនាំដោយលោក Dato’ Abdul Fattah Abdullah ជាប្រធានសហករណ៍អាស៊ាន  (ACO) និងជាអនុប្រធានសហករណ៍អាស៊ីប៉ាស៊ីហ្វីក ដើម្បីសិក្សាស្វែងយល់អំពីយន្តការរៀបចំអង្គភាពសហករណ៍ (School Cooperatives) នៅតាមសាលារៀននៅម៉ាឡេស៊ី និងនៅកម្ពុជា។

ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, ANGKASA ជាសហករណ៍ជាតិម៉ាឡេស៊ីដ៏ធំមួយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧១ មានដៃគូសហការណ៍ចំនួន ១៣ ៤២៨ និងសមាជិក ៧ ០៦៦ ២២២លាននាក់ ជាមួយនឹងដើមទុន ១៣០ ៧៤០.៦៨លានរីងហ្គិតម៉ាឡេស៊ី  ដែលបានចូលរួមគ្នាមកពីគ្រប់មជ្ឈដ្ឋានការងាររកស៊ីនៅម៉ាឡេស៊ី៕

ដោយ ៖ សិលា


ចែករំលែក៖